/ / /

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចុះពិនិត្យការសាងសង់ផ្ទះជូនគ្រួសារចាស់ជរាងាយរងគ្រោះ ១គ្រួសារ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងសហការី បានដឹកនាំកម្លាំង អ្នកស្ម័គ្រចិត្ត សហការ ជាមួយលោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរសង្កាត់ដងទង់ ក្រុមការងារជាងម៉ៅការសាងសង់ បានចុះពិនិត្យការសាងសង់ផ្ទះជូនគ្រួសារងាយរងគ្រោះ ១គ្រួសារផ្ទះ ឈ្មោះ សុខ សៅជរា ភេទស្រី អាយុ៦៦ឆ្នាំ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ចំពោះសម្ភារៈគ្រឿងផ្ទះ ដែលបានប្រគល់ជូន គឺជាថវិកាមូលនិធីសាខា កក្រក ខេត្ត បានទទួលមកពីសប្បុរជនគ្រប់មជ្ឍដ្ឋាន ក្នុងការចូលរួមចំណែកការងារមនុស្សធម៌ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូន។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្ទះនេះជាផ្ទះទី៨ ដែលសាខាខេត្ត បានផ្តល់ជូនដល់គ្រួសារចាស់ជរា គ្រួសារចាស់ជរាងាយរងគ្រោះគ្មានទីពឹង។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(និវត្តជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»