ក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល សហការជាមួយកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើឈូងសមុទ្រចុះបង្ក្រាប បទល្មើស គាស់កកាយយកថ្មដីខ្សាច់ រ៉ែ ដែលមាននៅក្នុងដី នៃដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍។ កើតហេតុនៅចំណុចខាងលិចអាងទឹកស្អាត ភូមិសាស្ត្រភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ការគាស់កកាយយកថ្មដីខ្សាច់ រ៉ែ នៅក្នុងដែនព្រៃឈើ ពុំមានលិខិតអនុញ្ញាត ក្រុមការងារបានឃាត់ជាបណ្ដោះអាសន្ន នូវមធ្យោបាយល្មើសរួមមាន អេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង ឡានប៉ែនដឹកដី ចំនួន ០៣ គ្រឿង រីឯជនល្មើស បានរត់គេចខ្លួនបាត់។ មកដល់ម៉ោង ៥:៣០ នាទីល្ងាច បានយកមករក្សាទុកនៅក្នុងបរិវេណសាលាស្រុកស្រែអំបិល ដោយឱ្យកម្លាំងនគរបាលស្រុក ជាអ្នកទទួលថែរក្សាបណ្ដោះអាសន្ន។
ប្រភព : មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង