លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ប្រចាំខែមករា ឆ្នាំ២០២៥ និងមានរបៀបវារ:ដូចខាងក្រោម÷
១. ពិនិត្យ និងអនុម័តកំណត់ហេតុខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលអនុវត្តខែមករា ឆ្នាំ២០២៥
២. ពិនិត្យ និងអនុម័តរបាយកាណ៍ស្ថានភាពការិយាល័យ និងអង្គភាពពាក់ព័ន្ធ
៣. បញ្ហាផ្សេងៗ
៤. ផែនការសកម្មភាពបន្ត
អ្នកចូលរួមសរុប ១៨នាក់ ស្រី០៩នាក់
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥
វេលាម៉ោង៨:០០នាទីព្រឹក












