លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាអនុប្រធានគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រុងខេមរភូមិន្ទ និងក្រុមការងារអាហារូបត្ថម្ភក្រុង ចូលរួមជាមួយក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ខេត្តកោះកុង បានចុះវាយតម្លៃការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្រុងខេមរភូមិន្ទ ឆមាសទី២ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្នុងខេមរភូមិន្ទ#



