កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់សហការជាមួយអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់បងប្អូន-អ៊ំពូមីងប្រជាពលរដ្ឋនៅចំនុចសាលាអនុវិទ្យាល័យដងទង់ ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមានដូចខាងក្រោម÷
-បង្ការទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពស្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-ហាមមិនឲ្យកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
-បង្ការ ទប់ស្កាត់រាល់សកម្មភាពក្មេងទំនើង
-ណែនាំដល់អាណាព្យាបាលឲ្យអប់រំកូនៗឲ្យខិតខំរៀនសូត្រ
ណែនាំឲ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬជិតហួសសុពលភាព(ក្រោម៩០ថ្ងៃ) អោយទៅបន្តសុពលភាពថ្មី បើមានកូនអាយុចាប់ពី១៥ឆ្នាំឡើងអោយទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ។
+អ្នកចូលរួម
-ប្រជាពលរដ្ឋចូលរួមចំនួន៣៩នាក់/ស្រី០៣នាក់
-ប៉ុស្តិ៍នគរបាលដងទង់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ និងប្រជាការពារ ។
វេលាម៉ោង៨÷០៥នាទីព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
January,20,2025
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



