/ / /

ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំផ្នែក ចូលរួមកិច្ចប្រជុំស្ដីពី”ការរៀបចំសម្ព័នមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត”តាមប្រព័ន្ធនិម្មិត Zoom ។

នៅរសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យ បង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំផ្នែក ចូលរួមកិច្ចប្រជុំស្ដីពី”ការរៀបចំសម្ព័នមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត” តាមប្រព័ន្ធនិម្មិត Zoom ក្រោមអធិបតីភាពឯកឧត្ដមសាស្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានវត្តមានអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យរាជធានី ខេត្តនៅទូទាំងប្រទេស។ កិច្ចប្រជុំនេះមានគោលបំណងបង្កើនទំនាក់ទំនងល្អរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ជាពិសេសការផ្ដល់ការគាំទ្រពីមន្ទីរពេទ្យថ្នាក់ជាតិដល់មន្ទីរពេទ្យរាជធានី ខេត្ត ទាំងការបណ្ដុះបណ្ដាលផ្នែកទ្រឺស្ដី និងការអនុវត្តបច្ចេកទេសក្នុងការថែទាំ ព្យាបាល ការចែករំលែកបទពិសោធន៍នានា និងការទំនាក់ទំនងក្នុងការបញ្ជូនអ្នកជំងឺជាដើម ដោយអនុវត្តទៅតាមសេចក្ដីសម្រេចលេខ ០០០១ ស.អបស.សសរ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ស្ដីពី <ការរៀបចំសម្ព័នមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត> ។

ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ា តុល លន ម្ចាស់បុរី លនស៊ីធី ដែលបានឧបត្ថម្ភថវិកាចំនួន ៣ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ ប៉ាង វាសនា ថុង ណារុង ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកស្រី អន សុផាន់នី ដែលបានឧបត្ថម្ភថវិកាចំនួន ៥០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ឈុំ រ៉ាលីន នាយកនៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ៥០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/12/2025

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្រ្តីពាក់ព័ន្ធក្រោមឱវាទចូលរួមកិច្ចប្រជុំការងារសុខាភិបាល ជាមួយក្រុមការងារគ្រូពេទ្យ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សួន សាមិត្ត ដែលជាមន្ទីរពេទ្យសម័្ពន្ធមេត្រីភាពជាមួយមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

  • មន្ទីរធម្មការ និងសាសនា/
    14/12/2025

    ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានចង្អុលបង្ហាញលោកប្រធានមន្ទីរនិងចាត់លោកអនុប្រធានមន្ទីរនិងមន្ត្រីក្រោមឪវាទចុះសួរសុខទុក្ខព្រះសង្ឃដែលបានជម្លៀសព្រះកាយសរុបចំនួន១២៤អង្គ មកពីវត្តចំនួន៧វត្តក្នុងនោះគណៈមហានិកាយ ៦វត្ត និងគណៈធម្មយុត្តិចំនួន១វត្ត