/ / / /

ដោយទទួលបានព័ត៌មាន ពីការបង្ហោះលើបណ្តាញសង្គម Facebook ដែលមានម្ចាស់គណនី ឈ្មោះ vannak nheb លើតំលៃសេវាចំអិនម្ហូប សរុបចំនួន ២១០០ របស់ម្ចាស់ផែឈ្មោះ ចែ រិត ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ដោយទទួលបានព័ត៌មាន ពីការបង្ហោះលើបណ្តាញសង្គម Facebook ដែលមានម្ចាស់គណនី ឈ្មោះ vannak nheb លើតំលៃសេវាចំអិនម្ហូប សរុបចំនួន ២១០០ របស់ម្ចាស់ផែឈ្មោះ ចែ រិត ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
អាជ្ញាធរស្រុក ឃុំ បានចុះអប់រំណែនាំ ព្រមទាំងបានឲ្យម្ចាស់ផែ បំភ្លឺពីករណីនេះ ដល់អាជ្ញាធរមូលដ្នាន និងសាធារណជន ព្រមទាំងភ្ញៀវទេសចរណ៍ បានយល់ច្បាស់អំពីករណីខាងលើនេះ ។
ម្ចាស់ផែបានរៀបរាប់លំអិត ប្រាប់ដល់អាជ្ញាធរ នឹងបញ្ជាក់ថា ៖
១.ចំពោះតម្លៃធ្វើម្ហូប គាត់សរសេរជារួម ២១០០ ស្មើនឹង ២១០ ០០០ រៀល ( មិនមែនគិតជាលុយបាតទេ )នេះជាទំលាបទូទៅរបស់អ្នកភូមិកោះស្តេច ដើម្បីងាយស្រួលក្នុងការកត់ត្រាបញ្ជី ។
២. ក្នុងតម្លៃរួមនេះ គឺគាត់បានធ្វើម្ហូប៣ មុខ ទី១ ឆាក្តាម ១០ គីឡូ ក្នុង១គីឡូ ១០០ រឺស្មើ ១០ ០០០ រៀល ទី២ ឆាមឹក ៥ គីឡូ ក្នុង១គីឡូ ១០០ រឺស្មើ ១០ ០០០រៀល ស្រុះបង្គារ ១០ គីឡូ ១ គីឡូ ៥០ រឺស្មើ ៥ ០០០ រៀល និងទឹកត្រី ១ ដប ១០០ រឺស្មើ ១០ ០០០ រៀល ។
សរុបរួម ចំនួន ២១០០ ស្មើ ២១០ ០០០ រៀល មិនមែន ៦០ ដុល្លារ ការបង្ហោះនោះទេ ។
៣.ចំពោះតម្លៃចំអិនខាងលើ ជាតម្លៃទូទៅ មិនបានយកសើសតាមតែចិត្ត ដូចពាក្យគេថានោះទេ។ ម្យ៉ាងទេ ចំពោះម្ចាស់ គណនី ឈ្មោះ vannak nheb បង្ហោះឃ្លីបវីដេអូ ក៏មិនត្រឹមត្រូវដែរ ដោយមិនបានបង្ហាញពីមុខម្ហូបផ្សេងៗទៀត ដែលជាហេតុធ្វើឲ្យសាធារណជន ភ័ណច្រឡំ គិតថាតម្លៃនោះ គ្រាន់តែថ្លៃស្រុះបង្គា តែ១មុខ។
ក្រោយពីទទួលបានការបំភ្លឺពីម្ចាស់ផែឈ្មោះ ចែ រិត ក្រុមការងារ បានណែនាំ ទៅម្ចាស់ផែ ក៏ដូចជាម្ចាស់ផែដ៏ទៃទៀត ។
១.ម្ចាស់ផែ ត្រូវនិយាយប្រាប់អំពីតម្លៃសេវានានា និងតម្លៃគ្រឿងសមុទ្រផ្សេងៗ ឲ្យបានច្បាស់លាស់ ដល់អតិថិជន។
២ .ត្រូវគិតប្រាក់ ជាប្រាក់រៀល ជៀសវាងការភ័ណច្រឡំ គិតថាជាប្រាក់បាត ដែលមានអត្រាប្តូរប្រាក់ខ្ពស់ ដូចករណីខាងលើ ។
៣. ត្រូវរក្សាភាពត្រឹមត្រូវ នៃជញ្ជីង។
ប្រភព : រដ្ឋបាលស្រុកគិរីសាគរ

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/05/2026

    ព្រះរាជ​អាជ្ញា​រង​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​កោះ​កុង​ បានអញ្ជើញដឹកនាំក្រុមការងារ ធ្វើការចុះអធិការកិច្ច​ នៅពន្ធនាគារខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/05/2026

    លោក ទីណា រ៉ាដេត អភិបាលស្តីទី នៃគណៈអភិបាលស្រុកស្រែអំបិល ចាត់លោក ហង់ សុផាន់ណារ៉ា ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងលោកស្រី និន ចន្នី  មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡា ទទួលបន្ទុកការងារបុគ្គលិក បានចូលរួមកិច្ចប្រជុំណែនាំលើការគ្រោងថវិកាបន្ទុកបុគ្គលិក CH64 សម្រាប់ឆ្នាំ២០២៧

  • ហេង គីមឆន/
    28/05/2026

    ឯកឧត្តម ចាន់ សុធី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    28/05/2026

    M.r Liu Zoung Gqun បរិច្ចាគថវិកាចំនួន ២,៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    28/05/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន