រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលស្តីពី “ការបង្កើតមាតិកាឌីជីថល និងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព”

មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការបង្កើតមាតិកាឌីជីថលនិងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព"ជូនមន្តី្រ​រាជការ​នៃមន្ទីរកិច្ចការនារីខេត្តក្រោមអធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តី ស្តីពីការបង្កើតមាតិកាដែលមានប្រសិទ្ធភាព និងភាពទាក់ទាញសម្រាប់ Poster ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន១៨រូប (ស្រី១៥រូប) ។ ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥

អត្ថបទទាក់ទង