រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានរៀបចំវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកោះកុង នៅឃុំកោះកាពិ នៃស្រុកកោះកុង

ស្រុកកោះកុង ៖
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលស្រុកកោះកុង បានរៀបចំវេទិការសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកោះកុង ក្រោមអធីបតីភាព ឯកឧត្តម សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង និងមានការចូលរួមពីឯកឧត្តមអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សា និងលោក ជា សូវី អភិបាលស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក មន្ទីរអង្គភាពជុំវិញខេត្ត នាយករដ្ឋបាលសាលាស្រុក ការិយាល័យអង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំត្រពាំងរូង មេភូមិ និងប្រជាពលរដ្ឋទាំង៣ភូមិ នៃឃុំកោះកាពិ នៅចំណុចឡាំដាំ ស្ថិតនៅភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង