រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងឃុំ បានសហការជាមួយលោក គង់ ហួត មន្ត្រីបច្ចេកទេសប្រចាំឃុំទួលគគីរ ដឹកនាំគណៈកម្មការគ្រប់គ្រងគម្រោងឃុំ ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវក្រួសធម្មជាតិ ចំនួន២ខ្សែ នៅភូមិកោះចាក និងភូមិតាចាត

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងឃុំ បានសហការជាមួយលោក គង់ ហួត មន្ត្រីបច្ចេកទេសប្រចាំឃុំទួលគគីរ ដឹកនាំគណៈកម្មការគ្រប់គ្រងគម្រោងឃុំ ចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវក្រួសធម្មជាតិ ចំនួន០២ខ្សែ ប្រវែង ៣,៥៧០ គ.ម ទទឹង ៧ម កម្រាស់ ០,២០ម ដាក់លូកាត់ផ្លូវ ចំនួន ០៤កន្លែង និងដាក់ស្លាកសញ្ញា ០១ផ្ទាំង នៅភូមិកោះចាក និងភូមិតាចាត។ ជាលទ្ធផល គម្រោងផ្លូវខ្សែទី១ ផ្លូវក្រួសធម្មជាតិ ប្រវែង ២៤៥០ម ទទឹង៧ម និងលូកាត់ផ្លូវ០២កន្លែង អនុវត្តបានប្រហែល ៨០% ស្ថិតក្នុងភូមិកោះចាក ក្នុងនោះប្រជាពលរដ្ឋក្នុងភូមិ មានភាពសប្បាយរីករាយ និងសាទរចំពោះសមិទ្ធផលផ្លូវ០១ខ្សែនេះជាខ្លាំង។
រសៀលថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥

អត្ថបទទាក់ទង