លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហាររង នៃកងរាជអាវុធហត្ថខេត្តកោះកុង នាំយកកំរោនផ្កា និងថវិកាចំនួន៥០០,០០០រៀល (ប្រាំរយពាន់រៀល) អញ្ជើញចូលរួម និងប្រគល់ជូនដល់គ្រួសារនៃឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង សៀន អតីត នាយករងទីចាត់ការការងារព្រំដែន អគ្គបញ្ជាការ នៅគេហដ្ឋាននៃសណស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥វេលាម៉ោង១៦:២៧នាទី ដោយរោគាពាធ។
ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ January 18, 2025









