លោក ជួន សំអាត អភិបាលស្ដីទី បានចាត់លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកគិរីសាគរ ចូលរួមជាអធិបតីបិទវគ្គបណ្តុះបណ្តាលរំលឹកស្ដីពីកិច្ចប្រតិបត្តិការគាំទ្រការផ្ដល់សេវាឃុំសង្កាត់ ដល់អ្នកអនុវត្តសំខាន់ៗនៅថ្នាក់ឃុំទាំងបី នៃស្រុកគិរីសាគរ ស្ថិតនៅសាលប្រជុំរដ្ឋបាលស្រុកគិរីសាគរ ។ក្នុងនោះលោកនាយករងរដ្ឋបាលសាលាស្រុក បានធ្វើការសង្ខេបមេរៀនឡើងវិញពីមេរៀនទី១ ដល់មេរៀនទី៦ ដោយយកចំណុចសំខាន់ៗដល់ក្រុមការងារថ្នាក់ឃុំយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពការងារដោយការទទួលខុសត្រូវ ព្រមទាំងណែនាំឃុំកែសម្រួលក្រុមការងារអាហារូបត្ថម្ភថ្នាក់ឃុំ អោយបានទាន់ពេលវេលាកំណត់ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារអាហារូបត្ថម្ភថ្នាក់ខេត្តដែលជានិច្ចតែងតែគាំទ្រ និងជួយជម្រុញលើការងារនេះ ។
ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤
November 26, 2024