រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាក់ រ៉ាវី នាយករងរដ្ឋបាលសាលាក្រុង តំណាងលោកអភិបាលស្ដីទី លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង លោកលោកស្រី ចៅសង្កាត់ទាំងបី លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងបី បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពី ” ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ” ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ

លោក សាក់ រ៉ាវី នាយករងរដ្ឋបាលសាលាក្រុង តំណាងលោកអភិបាលស្ដីទី លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង លោកលោកស្រី ចៅសង្កាត់ទាំងបី លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំងបី បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពី " ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព " ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ។
វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងនៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិប្រចាំខេត្តកោះកុង។
វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
November 25,2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង