លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុង និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុង បានដឹកនាំ សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង និងគណៈអភិបាលក្រុង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី នៅទីលានផ្នូរសពយុទ្ធជនខេត្តកោះកុង វេលាម៉ោង ៧:០០ នាទីព្រឹក ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






