លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា និងក្រុម ការងារ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចែកជូនគ្រួសារក្រីក្រ ចំនួន០៦គ្រួសារ ក្នុងប៉ាក់ខ្លង ។
សម្ភារដែលអនុសាខាប្រគល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២០គក្រ គ្រឿងឧបភោគបរិភោគ០១កញ្ចប់ ទឹកសុទ្ធ០១យួរ ព្រមទាំងថវិកាចំនួនមួយចំនួនផងដែរ ។
នៅស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា ស្ថិតនៅភូមិប៉ាក់ខ្លង១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥
វេលាម៉ោង៤:០០នាទីរសៀល