/ / /

លោក សៀង កក្កដា អភិបាលរង នៃគណ:អភិបាលក្រុង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអំពីការងារព័ត៌មានវិទ្យា ជូនមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលក្រុង សង្កាត់ ព្រមទាំងអធិការនគរបាលក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់

លោក សៀង កក្កដា អភិបាលរង នៃគណ:អភិបាលក្រុង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអំពីការងារព័ត៌មានវិទ្យា ជូនមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលក្រុង សង្កាត់ ព្រមទាំងអធិការនគរបាលក្រុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ក្រោមកិច្ចសហការ និងសម្របសម្រួលពីក្រុមការងារព័ត៌មានវិទ្យាថ្នាក់ខេត្ត ដែលមានលោក ហេង គីមឆន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ជាអ្នកធ្វើបទបង្ហាញ។
វគ្គបណ្តុះបណ្តាលនេះដំណើរការបានតាមរបៀបវារ: ដូចខាងក្រោម :
១/ មតិបើករបស់អភិបាលរង នៃគណៈអភិបាលក្រុង។
២/ របាយការណ៍វឌ្ឍនភាពការងារ របស់មន្ត្រីបង្គោលព័ត៌មានវិទ្យាថ្នាក់ក្រុង។
៣/ ការចែករំលែកបទពិសោធន៍ផ្សេងៗអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមការងារព័ត៌មានវិទ្យាថ្នាក់ខេត្ត។
៤/ មតិណែនាំ របស់អធិបតីនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។

សមាសភាពអញ្ជើញចូលរួមមាន :
១/ អភិបាលរង នៃគណៈអភិបាលក្រុង ទទួលបន្ទុកព័ត៌មានវិទ្យា
២/ អធិការ នៃអធិការដ្ឋាននគរបាលក្រុង ស្រុក
៣/ មន្ត្រីបង្គោលព័ត៌មានវិទ្យាថ្នាក់ក្រុង
៤/ ប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធ
៥/ មេឃុំ ចៅសង្កាត់
៦/ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
៧/ ស្មៀនឃុំ សង្កាត់
សរុប ៣០ រូប ។
វេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
November 19, 2024

#ប្រភពជារដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា