/ / / /

គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាចុះពិនិត្យស្ថានភាពករណីចាក់ដីរំលោភឆ្នេរកន្លងមក នៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

រដ្ឋបាលខេត្តកោះកុង៖ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង បានចុះអមអំណើរ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការរង គ.អ.ឆ.ក. ចុះពិនិត្យករណីរកឃើញការរំលោភឆ្នេរសមុទ្រដែលជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន កន្លងមក ដោយបោះបង្គោលនិងបូមខ្សាច់លុបឆ្នេរសមុទ្រ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ការចុះពិនិត្យនេះមានការចូលរួមពីសំណាក ១) លោក ឈេង សុវណ្ណដា អភិបាលនៃគណៈអភិបាលក្រុងខេមរភូមិន្ទ ២) លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ៣) លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ៤) លោក ឈុន សំឃីត អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ៥) លោក រស់ ជីវិន ប្រធានការិយាល័យគ្រប់គ្រងការអភិវឌ្ឍនិងសំណង់ និងជាលេខាធិការនៃ លេខាធិការដ្ឋាន គ.អ.ឆ.ក. ខេត្ត ៦) លោក វិន សារ៉េត ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក និងជាសមាជិកនៃលេខាធិការដ្ឋាន គ.អ.ឆ.ក. ខេត្ត ៧) លោក នាម យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ និង ៨) លោក ទុន ឌៀត ម្ចាស់ទីតាំងដី។

ជាលទ្ធផល ករណីនេះ រដ្ឋបាលខេត្តកោះកុង បានដោះស្រាយបញ្ចប់រួចរាល់ហើយតាំងពីខែឧសភា ឆ្នាំ២០២០ ដោយបានឱ្យសាមីខ្លួនកាយអាចម៍ដីចេញ និងរក្សាស្ថានភាពឆ្នេរឱ្យនៅដដែល។ ឯកឧត្តមក៏បានថ្លែងសរសើរដល់រដ្ឋបាលមូលដ្ឋានដែលបានចាត់ចែងអនុវត្តមានប្រសិទ្ធភាព និងទាន់ពេលវេលា។ បន្ថែមពីលើនេះ ក្រុមការងារបានស្នើឱ្យលោក ទុន ឌៀត ពិភាក្សាជាមួយរដ្ឋបាលមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធក្នុងការដាក់សំណាញ់ស្ទាក់សំរាមជៀសវាងកុំឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពឆ្នេរ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ