នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងក្រុមការងារ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងបាននាំយកអង្ករ ១០០គ.ក្រ មី ០២កេស ទឹកស៊ីអុីវ ០១កេស ទឹកត្រី ០១យួរ ទឹកតែបៃតង ០១កេស និងទឹកបរិសុទ្ធ ០១កេស ព្រមទាំងនាំយកថវិកាឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភា និងលោកជំទាវ ២០០,០០០រៀល ថវិការដ្ឋបាលស្រុក ១,៤៣៥,០០០រៀល ចូលរួមក្នុងពិធីបុណ្យសពលោកស្រី វ៉ិត សុភាព អតីតសមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: ប៊ួ សុភា