រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
កិច្ចប្រជុំនេះដំណេីការតាមរបៀបវារៈដូចខាងក្រោម៖
១/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ។
២/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង។
៣/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងគម្រោងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ អាណត្តិទី៤ ឆ្នាំ២០២៤។
៤/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ ប្រចាំខែតុលា ឆ្នាំ ២០២៤ របស់ រដ្ឋបាលក្រុង។
៥/ បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះបានរៀបចំឡេីងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
October 30, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#