ស្រុកកោះកុង៖ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទីព្រឹក ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក សមាសភាពចូលរួមមានៈ លោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុក លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុក ប្រធាន អនុប្រធាន ឬតំណាង ការិយាល័យ ចំណុះរដ្ឋបាលស្រុក មណ្ឌលសុខភាពត្រពាំងរូង ផ្នែកសឹករងស្រុក សរុបចំនួន ២២នាក់ ស្រី ០៤នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង ។
អត្ថបទ៖ឃិន វិសាល