ស្រុកកោះកុង ៖ នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីមានការណែនាំបន្ថែមពីរដ្ឋបាលស្រុកកោះកុង រដ្ឋបាលឃុំជ្រោយប្រស់ លោក កែវ សុគៀង ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ និងលោកស្រីមេភូមិថ្មី បានចុះចាក់មេក្រូផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅផ្ទះ លោកស្រី ណៃ ស្រីអូន ស្ថិតនៅភូមិថ្មី ដើម្បីឱ្យប្រជាពលរដ្ឋ ក្នុងភូមិមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង និងក្រុមគ្រួសារ និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីក្រៅប្រទេស សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។
អត្ថបទ៖ សន សេង