រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំពិធីអបអរសាទរ ខួបលើកទី២៦ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ក្រោមប្រធានបទ "មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល " និងបានចែកអំណោយជូនលោកតា លោកយាយសរុបចំនួន ៣០គ្រួសារ ក្នុងម្នាក់ៗទទួលបានសម្ភារមានដូចជា អង្ករ២៥គ.ក មីម៉ាម៉ា០១កេស ប្រេងឆា០១ដប ទឹកស៊ីអ៊ីវ០១ដប ថវិកាម្នាក់ ៣០,០០០រៀល ក្នុងនោះមានការឧបត្ថម្ភថវិកាផ្ទាល់របស់លោកសុខ ភិរម្យ ចំនួន៣០០,០០០រៀល និងថវិការដ្ឋបាលស្រុក ៦០០,០០០រៀល សរុប៩០០,០០០រៀល ស្ថិតក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពស ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
វេលាម៉ោង២:៣០នាទីព្រឹក