នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានយកកូនស្វាយចន្ទីទៅដាំលើដីរដ្ឋនៅចំណុចស្លាអន្ទើន ភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ឲ្យបញ្ឈប់សកម្មភាពចូលដាំដុះទៀត ដោយមានការចូលរួមពីមន្ត្រីជំនាញ មាន នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នាយរងផ្នែករដ្ឋបាលព្រៃឈើ និងអាជ្ញាធរឃុំ ភូមិ ដែលពាក់ព័ន្ធ។
ប្រភព: ប៊ួ សុភា