/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ប្រវែង ៦៣៥ ម៉ែត្រ ទទឹង ២.៤០ ម៉ែត្រ និងផែថ្មទទឹង ១៤ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ប្រវែង ៦៣៥ ម៉ែត្រ ទទឹង ២.៤០ ម៉ែត្រ និងផែថ្មទទឹង ១៤ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងឃុំនេះភាគច្រើនជាប្រជានេសាទ និងមានការលំបាកក្នុងការដឹកជញ្ជូនផលនេសាទទៅកាន់ខេត្តព្រះសីហនុ នឹងទៅកន្លែងនានាផ្សេងទៀត ក៏ដូចជាចង់ឱ្យប្រជាពលរដ្ឋមានទីកន្លែងសម្រាប់លំហែកាយ និងហាត់ប្រាណ ដើម្បីសុខភាព ទើប ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ជួយសាងសង់ស្ពានថ្ម និងផែនេះឡើង ដើម្បីសម្រួល ក្នុងការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋនៅទីនេះ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំស្រុក និងប្រជាពលរដ្ឋនៅទីនេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា ដែលបានកសាងស្ពានថ្មីនេះ។ បច្ចុប្បន្នស្រុកបូទុមសាគរ មានការអភិវឌ្ឍន៍រីកចម្រើនលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ដោយមានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ផ្លូវថ្នល់ មណ្ឌលសុខភាព សាលារៀន វត្តអារាម….។ល។ សមរម្យសម្រាប់សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ រីឯការវិនិយោគលើវិស័យឯកជនវិញក៏មានការរីកចម្រើនជាបន្តបន្ទាប់ដូចជាការវិនិយោគរបស់ក្រុមហ៊ុន ញូញៀន ឌីវើឡុបមេនថ៍ គ្រុប ខូអិលធីឌី ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើនទៅលើទឹកដីស្រុកបូទុមសាគរ និងស្រុកគីរីសាគរ។ ចំពោះផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈវិញ ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយរក្សាបាននូវសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ចំនួន ២កន្លែង របស់លោក ឈុន ដារ៉ា ដែលជាសំណង់ផ្ទះល្វែងមនិងរបស់ឈ្មោះតែ ប៉េងងួន ដែលជាសំណង់ឃ្លាំង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    09/03/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុកសហការជាមួយលោកមេឃុំកណ្ដោល និងលោកមេភូមិព្រលាន បានចុះពិនិត្យនិងវាយតម្លៃទីតាំងស្នើសុំអនុញ្ញាតច្បាប់ជីកកិញក្នុងដីកម្មសិទ្ធ

  • ហេង គីមឆន/
    09/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រារព្ធនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    09/03/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្ដមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានធ្វើការចែកជូនឯកសណ្ឋានប្រយុទ្ធ(ទឹកប៊ិច) ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តក្នុងម្នាក់ទទួលបាន ១កំផ្លេ

  • មន្ទីរពាណិជ្ជកម្ម/
    09/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចុះត្រួតពិនិត្យ និងតាមដានតម្លៃលក់រាយប្រេងឥន្ធនៈ តាមបណ្តាក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    09/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រារព្ធពិធីបុណ្យកោងកាងសន្តិភាព នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង