/ / /

លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំស្តី៖ ពីការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង រយះពេល ០២ថ្ងៃ។ចាប់ពីថ្ងៃទី ២៧-២៨ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅសាលប្រជុំ “ខ” នៃសាលាខេត្តកោះកុង។ ក្នុងនោះសមាសភាពរួមមាន៖ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ប្រធាន/អនុប្រធានមន្ទីរពាក់ព័ន្ឋជុំវិញខេត្ត, នាយកវិទ្យាល័យទាំង១២ និងប្រធានមន្ទីរពេទ្យបង្អែកចំនួន២ ស្រុកស្រែអំបិល និងខេត្តកោះកុង។ ក្នុងសកម្មភាពប្រជុំគឺបានដំណើរការទៅដោយរលូន ដោយមានការធ្វើបទបង្ហាញរបស់នាយកគ្រឹះស្ថាន និងប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល អំពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានកន្លងមក។ បន្ទាប់មកមានការវាយតម្លៃពីគណៈកម្មការដើម្បីកែលម្អរាល់ចំណុចខ្វះខាតផ្សេងៗ។ ក្នុងការវាយតម្លៃនោះគណៈកម្មការបានផ្តោតលើការនិយាយ ការស្លៀកពាក់ សម្លេង និងការរៀបស្លាយធ្វើបទបង្ហាញ ជូនអង្គកម្មវិធីទាំងមូល។

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/12/2025

    លោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការតាមដាន“ត្រួតពិនិត្យ និងគ្រប់គ្រងសំណង់ នៅសាលមហោស្រពខេត្ត

  • ហេង គីមឆន/
    13/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះលោក ប៉ិ វណ្ណឌឿន (សហគ្រាស ប៉ិ វណ្ណឌឿន) ដែលបានឧបត្ថម្ភ អង្ករ ចំនួន ២បាវ និងទឹកបរិសុទ្ធ ចំនួន ៥កេស ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោក សៀង ថន មេឃុំថ្មដូនពៅ លោក ហេង ពិសិដ្ឋ ស្មៀនឃុំ បានអញ្ជើញចុះសួរសុខទុក ឯកឧត្តមកាយ សម្រួម និងបងប្អូនជនភាសសឹកមកពីខេត្តកោះកុង និងតាតៃ 

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលឃុំថ្មដូនពៅ បានបើកកិច្ចប្រជុំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីរងចាំទទួលជនភាសសឹក នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោក ម៉ែន ឧត្តម ជំទប់ទី១ បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈរងចាំទទួលជនភាសសឹក មកនៅក្នុងឃុំថ្មដូនពៅ 

  • រដ្ឋបាលស្រុកបូទុមសាគរ/
    14/12/2025

    រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពថ្លែងអំណរគុណ ចំពោះ លោក អិក កួន មេឃុំថ្មស និងភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន ១,០០០ដុល្លា និងលោក ស៊ុន សុវណ្ណរចនា (គ្រូពេទ្យហូ) ១០០ ដុល្លា នៅសហរដ្ឋអាមេរិក ដើម្បីសម្រាប់កងកម្លាំង ដែលបំពេញកាតព្វកិច្ចនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក