លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចូលរួម សិក្ខាសាលា ស្តីពីការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយមានការចូលរួមពី ការិយាល័យជំនាញពាក់ព័ន្ធ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom) ដែលប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។