លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក គ.ក.ស.ក ក្រុង បានអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាល ស្តីពីជំនាញរៀបចំកិច្ចប្រជុំ រៀបចំវេទិកា និងការរៀបចំរបាយការណ៍ដែលទើបជាប់ឆ្នោត អំពីការរៀបចំកិច្ចប្រជុំ វេទិកា និង ការរៀបចំរបាយការណ៍ ក្នុងគោលបំណងបង្កើនសមត្ថភាព ក្នុងការស្វែងរកការគាំទ្រ ការរៀបចំផែនការ សកម្មភាព សម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធ និងសមភាពយេនឌ័រ ស្ត្រី យុវវ័យ និងកុមារ ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
វេលាម៉ោង ៧៖៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
September ,26, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#