លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យទីតាំងប្រវត្តិសាស្ត្រ និងសួរសុខទុក្ខកម្លាំងយោធា ដែលកំពុងឈរជើងនៅតំបន់ប្រវត្តិសាស្ត្រយោធា ៧២ កោះកុង ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។