រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២៨ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២៨ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ លោកមេភូមិ ទាំង៤ ប៉ុស្តិ៍ សរុប ១៧នាក់ ស្រី៣នាក់ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖១.ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ២. ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន៤. ពិភាក្សា អនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤៥.ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅមក្ពុជា ឃុំតានូន៦. ពិភាក្សា និងអនុម័តគ្រួសារក្រីក្រតាមកាស្នើសុំ៧. បញ្ហាផ្សេងៗ-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ-ការអនុវត្តការងារតាមបណ្ដាអង្គភាពក្នុងមូលដ្ឋានឃុំ៨. បូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ។

ប្រភព:រដ្ឋបាលឃុំតានូន

—————————

ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤វេលាម៉ោង២:០០នាទីរសៀល

អត្ថបទទាក់ទង