លោក លី វឌ្ឍនា អនុប្រធានមន្ទីរ ទទួលបន្ទុក"ការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស" និងជាតំណាង លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរូមក្នុង «កិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង» ក្រោមអធិបតីភាព ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រីប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។
ថ្ងៃ អង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តកោះកុង។ September 17, 2024