រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង និងលោក អ៊ុំ វណ្ណារ៉ា ប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង បានចុះរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីដំណើរការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ នៅសាលាក្រុងខេមរភូមិន្ទ

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួ ងី អនុប្រធានមន្ទីរផែនការខេត្តកោះកុង និងលោក អ៊ុំ វណ្ណារ៉ា ប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង បានចុះរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីដំណើរការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងមានការអញ្ជើញចូលរួមពីលោក លោកស្រីចៅសង្កាត់ លោក លោកស្រីជំទប់ ស្មៀន លោក លោកស្រីមេភូមិ សរុប២៥នាក់ ស្រី០៥នាក់។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានគោលបំណង គាំទ្របច្ចេកទេស និងពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ ក្នុងដំណើរការធ្វើបច្ចុប្បន្នភាព និងទិន្នន័យមូលដ្ឋានភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក។ ជាលទ្ធផល បានបណ្ដុះបណ្ដាលដល់មន្ត្រីក្រុង និងក្រុមប្រឹក្សាសង្កាត់ ការិយាល័យពាក់ព័ន្ធ យល់ដឹងពីវិធីសាស្រ្តក្នុងការប្រមូល នឹងចងក្រងទិន្នន័យនៅមូលដ្ឋាន នឹងមន្ត្រីថ្នាក់ក្រុង មេភូមិមានសមត្ថភាពក្នុងការប្រមូល និងចងក្រងទិន្នន័យនៅតាមមូលដ្ឋាន។                      

អត្ថបទទាក់ទង