លោក ពេជ្រ សិលា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ តំណាងឱ្យ លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំពិនិត្យផែនទីសហគមន៍កណ្តោល តាមាឃ ថ្មស កំណត់ទីតាំងដាំស្តារឡើងវិញព្រៃកោងកាងក្នុងស្រុកបូទុមសាគរ ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋានកិច្ចការជលផលលោកនាយខណ្ឌរដ្ឋបាលជលផលកោះកុងលោកនាយករងរដ្ឋបាល លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានលោកអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីលោកមេឃុំថ្មស លោកជំទប់ទី១ឃុំអណ្តូងទឹក លោកមេឃុំកណ្តោលលោកប្រធានសហគមន៍នេសាទថ្មស តាមាឃ កណ្តោល កិច្ចប្រជុំនៅសាលប្រជុំ «ក» សាលាស្រុកបូទុមសាគរ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤