ថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:១៥ នាទីព្រឹក រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំបូកសរុបរបាយការណ៍ ប្រចាំខែ ឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ជា សូវី អភិបាលនៃគណៈអភិបាលស្រុកកោះកុង សមាសភាពចូលរួមមានៈ លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុក កងកំលាំប្រដាប់អាវុធ ប្រធាន អនុប្រធាន ឬតំណាង ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុក ជំទប់១ ជំទប់ទី២ ទាំ៤ឃុំ និងស្មៀនឃុំជ្រោប្រស់ សរុបចំនួន ២១នាក់ ស្រី ៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។