រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២៧ អាណត្តិទី៥ ឆ្នាំ២០២៤ ប្រចាំខែសីហា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២៧ អាណត្តិទី៥ ឆ្នាំ២០២៤ ប្រចាំខែសីហា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ត្រីប៉ុស្តិ៍ ប្រធានសហគមន៍ទាំង៣ មេភូមិ អនុភូមិទាំង៧ សរុប១៩នាក់ ស្រី០៣នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖- បើកកិច្ចប្រជុំ និងមតិស្វាគមន៍- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៥ ប្រចាំខែសីហា ឆ្នាំ២០២៤២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៥ ប្រចាំខែកក្កដា ឆ្នាំ២០២៤៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ និងការអនុវត្តកម្មវិធីឃុំ សម្រាប់ស្រ្តី និងកុមារ ប្រចាំខែសីហា ឆ្នាំ២០២៤៤/.ការត្រួតពិនិត្យ និងឯកភាព ទៅលើរបាយការណ៍របស់៖- ភូមិទាំង៧- ប៉ុស្តិ៍នគរបាលរដ្ឋបាល- សហគមន៍តំបន់ការពារធម្មជាតិ- សហគមន៍នេសាទ- សហគមន៍ឆាយ១២ជាន់- មណ្ឌលសុខភាព៥/.ទិសដៅអនុវត្តបន្ត- បន្តពង្រឹង ផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព- បន្តពង្រឹងការងារអាហារូបត្ថម្ភនៅកម្ពុជា- ផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋតាមភូមិ រវាងប៉ុស្ត៍នគរបាល និងអាជ្ញាធរភូមិ- ផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ និងអ្នកក្នុងបន្ទុក និងផ្នែកហានិភ័យការងារ- ផ្ទៀងផ្ទាត់ការងារចែកលិខិតអញ្ជើញ និងផ្សព្វផ្សាយការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤- ពិនិត្យ និងអនុម័តលើគ្រួសារក្រីក្រដែលហួសសុពលភាព៦/.បញ្ហាផ្សេងៗ- តាមដានជាប្រចាំទៅលើ៖+បញ្ហាផ្លូវខូច+បញ្ហាសត្វល្អិតបណ្តាឲ្យប៉ះពាល់ដល់ស្រូវសន្ទូង៧/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

-----------------------------

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤August 22, 2024វេលាម៉ោង០៨:០០នាទីព្រឹក

អត្ថបទទាក់ទង