រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រត្តិការសឹករងកោះកុង

វគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រត្តិការសឹករងកោះកុង

សាខា កក្រក ខេត្តកោះកុង ៖
នាព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំតំបន់តំបន់ប្រតិបត្តិការសឹករងកោះកុង លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ នៃទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង - លោក គង់វង្ស សីហ៍វិសាល ប្រធានការិយាល័យផ្សព្វផ្សាយ កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រត្តិការសឹករងកោះកុង ដែលមានចូលរួមសរុបប្រមាណចំនួន១១៩នាក់ ( ស្រី២២នាក់ ) ។

នាឱកាសនោះ គណៈអធិបតីមានមតិសំណេះសំណាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះ និងយកចំណេះដឹងថ្មីទៅធ្វើការផ្សព្វផ្សាយបន្តដល់អង្គភាព មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ។

វគ្គផ្សព្វផ្សាយនេះដោយមានសម្របសម្រួលពីលោក គង់ វង្សសីហ៍វិសាល ប្រធានការរិយាល័យផ្សព្វផ្សាយ នៃនាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ប្រធានបទសំខាន់ៗលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។
២- សមាសភាគ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៣- លក្ខណៈវិនិច្ឆ័យ១០យ៉ាងនៃការទទួលស្គាល់សមាគមជាតិ។
៤- គោលការណ៍គ្រឹះ ៧ប្រការ របស់អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៥- បដិរូបនៃភាពមនុស្សធម៌។
៦- ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការការពារ បដិរូបកាបាទក្រហម និងអឌ្ឍចន្ទក្រហម។
៧- ប្រវត្តិកំណើតកាកបាទក្រហមកម្ពុជា។
៨- មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទទាក់ទង