នាព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចូលរួមកម្មវិធី “យុទ្ធនាការផ្សព្វផ្សាយបង្កើនការយល់ដឹងពីជំងឺមហារីកសុដន់ Fit For Hope ២០២៤” ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំ«ខ» សាលាខេត្តកោះកុង។