តំបន់ប្រតិបត្តិការសឹករងកោះកុង បានប្រារព្ធផ្សព្វផ្សាយសភាពការណ៍ថ្មីៗ តំបន់អភិវឌ្ឍន៍ត្រីកោណ(កម្ពុជា ឡាវ វៀតណាម) ( CLV-DTA )និងសណ្តាប់ធ្នាប់ទូទៅរបស់កងយោធពលខេមរភូមិន្ទ
ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង យោធភូមិភាគទី៣ បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិ តំបន់អភិវឌ្ឍន៍ត្រីកោណ (កម្ពុជា ឡាវ វៀតណាម CLV-DTA ) ការចូលរួមមូលនិធិកាសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមខ្សែបន្ទាត់ព្រំដែន តាមការអំនាវរបស់រាជរដ្ឋាភិបាល និងសណ្តាប់ធ្នាប់ទូទៅរបស់កងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងកោះកុង។
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានគូសបញ្ជាក់ថា ៖ ប្រទសកម្ពុជាបានជ្រកក្រោមម្លប់សន្តិភាព និងសុខដុមរមណីយកម្ម និងភាពសុខស្តិភាពរបស់ប្រជាជនតាមរយៈនយោបាយនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃគ្មានឈប់ឈរ។
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានបន្ថែមទៀតថា៖ ថ្នាក់ ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកោះកុងទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើការអនុវត្តន៍កម្មវិធីនិងគម្រោងក្នុងក្របខ័ណ្ឌ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិត ផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាពេលនោះ សំដៅជំរុញការធ្វើសមាហរណកម្មខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឱ្យក្លាយជាតំបន់ព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍន៍ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមខ្សែបន្ទាត់ព្រំដែនតាមការអំនាវរបស់រាជរដ្ឋាភិបាល។
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ បានលើកឡើងពីសភាពការណ៍ថ្មីៗ ជាតិ អន្តរជាតិ និងក្នុងពេលថ្មីៗនេះក្រុមជ្រុលនិយមក្រៅស្រុកមួយក្តាប់តូចបានញុះញ៉ុងឲ្យធ្វើបាតុកម្មប្រឆាំងជាមួយរាជរដ្ឋាភិបាលគ្រប់រូបភាព តែត្រូវបរាជ័យ ។ ទង្វើទាំងនេះជារូបភាពបដិវត្តន៍ពណ៌ បង្កអសន្តិសុខដល់សង្គមជាតិ ហើយត្រូវបានប្រជាជនក្នុង និងក្រៅស្រុកថ្កោលទោសជាបន្តបន្ទាប់ និងមិនអាចទទួលយកបានឡើយ ។
ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ ក៏បានលើកឡើងថា៖យើងជាកងទ័ព ត្រូវយកចិត្តទុកដាក់ក្នុងការស្វែងយល់លើការងារសតិអារម្មណ៍ ស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជាជន។ រក្សាសន្តិភាព ស្ថេរភាព ស្មោះត្រង់ដាច់ខាតឥតងាករ៉េ ជាមួយរាជរដ្ឋាភិបាលគ្រប់តំណាក់កាល។ គោរពវិន័យ ក្រមសីលធម៌កងយោធពលខេមរភូមិ ប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ច ពង្រឹងបទវិន័យទូទៅ សណ្តាប់ធ្នាប់ ការអនុវត្តន៍បទបញ្ជាមេបញ្ជាការកងទ័ពជើងគោក យោធភាភទី៣ និងមេបញ្ជាការកងពលបានប្រគល់ជូន។
សូមគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណCLV-DTA (កម្ពុជា-ឡាវ-វៀតណាម) និងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង"មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន"៕