រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារបានចុះជួបសំណេះសំណាល និងពិនិត្យស្រូវ ដែលរងផលប៉ះពាល់ដោយសារសត្វមមាចត្នោតរបស់ប្រជាពលរដ្ឋ ចំនួន ៨២គ្រួសារ សរុបផ្ទៃដីប្រមាណ ២១៧ហិកតា ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារបានចុះជួបសំណេះសំណាល និងពិនិត្យស្រូវ ដែលរងផលប៉ះពាល់ដោយសារសត្វមមាចត្នោតរបស់ប្រជាពលរដ្ឋ ចំនួន ៨២គ្រួសារ សរុបផ្ទៃដីប្រមាណ ២១៧ហិកតា ក្រោយពីមន្ត្រីជំនាញបានសិក្សារួចមក បានឱ្យដឹងថា សភាពស្រូវក្នុងស្រែបច្ចុប្បន្នបានល្អប្រសើរឡើងវិញប្រមាណ៥០% បន្ទាប់ពីមានភ្លៀងធ្លាក់២-៣ថ្ងៃកន្លងមកនេះ មួយវិញទៀតប្រសិនបើភ្លៀងនៅតែបន្តធ្លាក់៣-៤ថ្ងៃជាប់គ្នាទៀតនឹងបញ្ចប់សត្វមមាចត្នោត ស្រែនឹងត្រលប់មកភាពដើមវិញ ស្រូវក៏អាចលូតលាស់បានល្អប្រសើរឡើងវិញ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ August 31, 2024

អត្ថបទទាក់ទង