លោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងខេមរភូមិន្ទ និងអាជ្ញាធរសង្កាត់ ភូមិ បានអញ្ជើញចូលរួមសហការជាមួយនឹងក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង ចុះមកផ្សព្វផ្សាយស្តីពី
-ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ
-កម្ពុជាស្អាត ខ្មែរធ្វើបាន ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នឹងបានចូលរួមដាំកូឈើនៅបរិវេណក្នុងសាលាបឋមសិក្សាទីរួមខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ថ្ងៃសុក្រ ១១ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
August 30, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




