លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក សាក់ រ៉ាវី នាយករងរដ្ឋបាលក្រុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែរបស់លេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង និងកិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពខេត្ត ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកោះកុង ។
ថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
August 30, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







