លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំក្រុមការងារកសាងផែនការក្រុងខេមរភូមិន្ទ និងសង្កាត់ទាំងបី ចូលរួមវគ្គបណ្តុះបណ្តាល ស្តីអំពីសេចក្តីណែនាំបច្ចេកទេសរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ។ វគ្គបណ្ដុះបណ្ដាលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុងក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក ភ័ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
វេលាម៉ោង ៨៖០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤
August ,29, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#