ថ្ងៃទី២៦-៣១ ខែសីហា ឆ្នាំ២០២៤ ក្រោមការចង្អុល បង្ហាញពីលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានចុះសិក្សា ប្រមូលធាតុចូល ដើម្បីរៀបចំ ផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ចំនួន ២ ស្ថិតក្នុងស្រុកស្រែអំបិល ៖
១/សហគមន៍តំបន់ការពារធម្មជាតិ និងអេកូទេសចរណ៍ ភ្នំទ័ពជាង
២/សហគមន៍នេសាទ និងអេកូទេសចរណ៍ តំបន់ឆ្នេរសមុទ្រជ្រោយស្វាយ
ក្រោមការគាំទ្រពី អង្គការមរតក ក្នុងគោលបំណងអភិវឌ្ឍសហគមន៍ប្រកបដោយភាពទាក់ទាញ ប្រកួតប្រជែង និរន្តរភាព និងបរិយាប័ន្ន ជាគោលដៅអេកូទេសចរណ៍កម្រិតអន្តរជាតិ ។