ថ្ងៃ ពុធ ៩រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩:០០នាទីព្រឹកលោក អ៉ឹង គី ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជំនួយការឃុំ មេភូមិ១ និងមានការចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនជើងទឹក (ចំនុចឡាំដាំ) ចុះធ្វើវេទិការសាធារណ: ផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច និងណែនាំខ្លឹមសារសំខាន់ៗ នៃកិច្ចសហការណ៍អភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (C.L.C) និងការពន្យល់ណែនាំអំពី ឧបាយកល់ទុច្ចរិត បោកបញ្ឆោត ញ៉ុះញុង់ ក្រៅច្បាប់ របស់ក្រុមប្រឆាំង ជូនដល់ប្រជាពលរដ្ជ ដែលមានអ្នកចូលរួមសរុប ២៨ នាក់ស្រី ១៧នាក់ នៅក្នុងភូមិ១ (ចំនុចឡាំដាំ) នៃឃុំកោះកាពិ ៕