លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកគិរីសាគរ និងលោកស្រី ហ៊ឹម ស្រីណា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលសង្គម បានចុះផ្សព្វផ្សាយការងារចាំបាច់មួយចំនួនស្ដីពីគម្រោងការងារអារូបត្ថម្ភនៅកម្ពុជា ព្រមទាំងចុះគាំទ្រលើនីតិវិធីការទូទាត់ បែងចែកមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ និងរៀបចំផែនការសកម្មភាពកម្មវិធីឃុំ សង្កាត់សម្រាប់ស្ដ្រី និងកុមារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដល់ក្រុមការងារអាហារូបត្ថម្ភឃុំកោះស្ដេច ដោយមានការអញ្ជើញចូលរួមពីលោក សាយ ហេង មេឃុំកោះស្ដេច លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ ក្រុមទ្រទ្រង់សុខភាព និងសមាសភាពពាក់ពន្ធ័នៅសាលាឃុំកោះស្ដេច ។
ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល
August 27, 2024