រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងបន្តការងារថែទាំ ជួសជុលផ្លូវ

បន្តថែទាំជាប្រចាំលើផ្លូវជាតិលេខ48-5 ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ស្រោចកៅស៊ូ CRS-2 រោយថ្ម M12 លើសំបុកមាន់ ត្រង់ចន្លោះ PK12+200 - PK12+900។

បន្តថែទាំប្រចាំលើផ្លូវខេត្តលេខ1489a ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បន្ស៊ីក្បាលស្ពានដោយប្រើល្បាយថ្មម៉ិច ជាមួយស៊ីម៉ង់ត៍ និងកៅស៊ូ CRS-2 ត្រង់ចន្លោះ PK3+600 - PK3+750។

បន្តថែទាំខួបលើផ្លូវខេត្តលេខ1485a ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កៀរសម្អាតគ្រឹះចាស់ និងចាក់ដីល្បាយថ្ម រួចកៀរ កិន បង្ហាប់ ត្រង់ចន្លោះ PK35+000 - PK36+000៕ @dpwtkk / #dpwtkk

អត្ថបទទាក់ទង