លោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក បានចូលរួមសហការជាមួយអាជ្ញាឃុំប៉ាក់ខ្លង និងកម្លាំងចម្រុះ ចុះអនុវត្តវិធានការឆែករកអាវុធជាតិផ្ទុះ គ្រឿងញៀន និងការប្រមូលផ្តុំក្មេងទំនើងនៅចំណុចគល់ស្ពានត្រើយខាងលិចស្ពានកោះប៉ោស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីយប់