រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងបន្តការងារថែទាំ ជួសជុលផ្លូវ

បន្តថែទាំជាប្រចាំលើផ្លូវជាតិលេខ48-5 ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ការងារស្រោចកៅស៊ូ CRS-2 រោយថ្ម M12 លើសំបុកមាន់ ត្រង់ចន្លោះ PK10+000 - PK11+700។បន្តថែទាំប្រចាំលើផ្លូវជាតិលេខ48ចាស់ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ការងារសំអាតរុក្ខជាតិសងខាងផ្លូវ ត្រង់ចន្លោះ PK0+000 - PK4+700។ បន្តថែទាំប្រចាំលើផ្លូវខេត្តលេខ1489a ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង សំអាតរុក្ខជាតិសងខាងផ្លូវ និង ជួសជុលសំបុកមាន់ដោយប្រល្បាយថ្មម៉ិច ជាមួយស៊ីម៉ង់ត៍ និងកៅស៊ូ CRS-2 ត្រង់ចន្លោះ PK4+500 - PK6+000។បន្តថែទាំខួបលើផ្លូវខេត្តលេខ1485a ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង កាយសម្រុតតួថ្នល់ និងកៀរសម្អាតគ្រឹះចាស់ ត្រង់ចន្លោះ PK34+000 - PK35+000៕ @dpwtkk / #dpwtkk

អត្ថបទទាក់ទង