រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក លោកស្រី វ៉ាត់សុខា សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង និងជាអ្នកទទួលបន្ទុក គ.ក.ន.ក ឃុំត្រពាំងរូង បានចូលរួមជាមួយ លោកស្រី ជៀន ពិសី សមាជិកក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានគណ: កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក ចុះសួរសុខប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួនមួយគ្រួសារ និងនាំ យកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ១៥០,០០០រៀលគត់ ក្នុងនោះថវិការបស់គ.ក.ស.ក ស្រុកចំនួន ១០០,០០០រៀលគត់ និងថវិកាគ.ក.ន.កឃុំត្រពាំងរូង ចំនួន៥០,០០០រៀលគត់ ជូនដល់លោក យាយ ម៉ែន នាង អាយុ៨០ឆ្នាំ ស្ថិតនៅចំណុចអូតាព្រំ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។