ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ឃុំត្រពាំងរូង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ ចូលរួមជាមួយលោក ត្រេន សុផល អនុប្រធានការិយាល័យភូមិបាល បានចុះពិនិត្យការស្នើសុំ សាងសង់រោងដាក់សម្ភារ:សំណង់ ធ្វើអំពីស័ង្កសី សរសេរដែក ជញ្ជាំងស័ង្កសី ដែលមានបណ្តោយ១២ម៉ែត្រ ទទឹង ៨ម៉ែត្រ លើទីតាំងដីដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ:09030404_0697 របស់ឈ្មោះ សៀង ហ៊ និងប្រពន្ធឈ្មោះ ឃឹម សុទ្ធី ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។