ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ៨.០០នាទីព្រឹក លោកស្រី លិ ឡាំង ប្រធាន គ.ក.ន.កឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំ គ.ក.ន ក ប្រចាំខែសីហា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ដើម្បីបូកសរុបរបាយការណ៍ និងពិភាក្សាបញ្ហាប្រឈម និងលើកទិសដៅការងារខែបន្ទាប់ សមាសភាពចូលរួម៖
-ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំកោះកាពិ
- សរុបចំនួន ១៣នាក់ ស្រី ២នាក់ នៅសាលាឃុំកោះកាពិ ៕